ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន១០នាក់ ករណីហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

​ព្រះ​សីហ​នុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​១០​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បក្ខពួក​គ្នា​ច្រើន​ និង​ចាប់​ជន​រង​គ្រោះ​វាយ​ ដំ​ទាត់​ធាក់​ និង​ចាប់​ដាក់​ក្នុង​រថយន្ត​ដើម្បី​ប្រព្រឹត្តិ​អំពើ​ល្មើស​បន្ត​ទៀត​។​ ហេតុការណ៍​ហិង្សា​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​ចំណុច​ជាន់​ទី​មួយ​នៃ​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ស្ថិត​នៅ​ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ HYUNDAI​ ពណ៌​ស​ ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2A-7268​ ពី​កន្លែង​ដែល​ពួក​គេ​ធ្វើការ​ (​កាស៊ីណូ​ឌី​ហាវ​)​ទៅ​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ពេល​ទៅ​ដល់​ជាន់​ទី​មួយ​ នៃ​កាស៊ីណូ​ ហើយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ វាយ​ទៅ​លើ​ជនជាតិ​ចិន​ចំនួន​ ០២​នាក់​ បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​ បន្ទាប់​មក​ពួក​គេ​បាន​យក​ជន​រង​គ្រោះ​ហើយ​ បាន​បោះ​ចូល​រថយន្ត​ដែល​ពួក​គេ​ជិះ​មក​ រួច​បើក​ចេញ​ក្រៅ​ ភ្លាម​នោះៗ​ក្រោយ​ទទួល​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​-​ស្រាល​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​និង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដេញ​ប្រផាប់​ ចាប់​ប្រ​ភីង​ តាម​ផ្លូវ​ អិ​ល​ វី​(LV)​ ដល់​ផ្លូវ​អូរ​៥​ រថយន្ត​នោះ​ក៏​បក​ត្រឡប់​មក​ផ្លូវ​អូរ​១​ វិញ​ រហូត​ដល់​ចំណុច​មុខ​ផ្សារ​ចិន​ ទើប​កម្លាំង​សមត្ថកិច្ច​យើង​ស្ទាក់​ជាប់​ បាន​រំដោះ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ និង​រំដោះ​ជន​រង​រង​គ្រោះ​បាន​ចំនួន​០២​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ HUANG​ CHENG​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ជាន់​ទី​១​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​ (​ ធ្ងន់​។​ ទី​២-​ឈ្មោះ​ HE​ JUN​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ជាន់​ទី​១​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​(​ធ្ងន់​)​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ សេ​តេ​។​

ជនសង្ស័យ​ចំនួន​ ១០​នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​រួម​មាន​ទី​១-​ឈ្មោះ​ WU​ YANG​ HE​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​២-​ឈ្មោះ​ DIAO​ XINGUANG​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៣-​ឈ្មោះ​ WANG​ HONG​ FEI​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៤-​ឈ្មោះ​ ZHANG​ YI​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៥-​ឈ្មោះ​ JIANG​ BING​ LING​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៦-​ឈ្មោះ​ SONG​ JING​ XIAO​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៧-​ឈ្មោះ​ ZHANG​ WEN​ XUAN​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ទី​៨-​ឈ្មោះ​ HOU​ YI​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៩-​ឈ្មោះ​ ZOU​ SONG​ SONG​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
១០-​ឈ្មោះ​ GENG​ HONG​ QIANG​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​ រថយន្ត​មួយ​គ្រឿង​ ម៉ាក​ HYUNDAI​ ពណ៌​ស​ ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2A-7268​។​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ព្រះ​សីហ​នុ​ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

​លោកស្នងការ​ខេត្ត​ព្រះ​សី​ហុ​ន​ បាន​អរគុណ​ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​យើងខ្ញុំ​ ដូច្នេះ​ខ្ញុំបាទ​ស្នើ​សុំ​សហការ​បន្ត​ទៀត​ ពួក​យើងខ្ញុំ​ការពារ​និង​បម្រើ​ ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ និង​អ្នក​វិនិយោគ​ គ្រប់​ជាតិ​សាសន៍​ ហើយ​ក៏​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​ ទៅ​លើ​ជន​ណា​ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​ ៕

មតិយោបល់