ព័ត៌មានជាតិ

ករណីឆក់ត្រីបណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ឈន ចាន់ធូ ភេទប្រុស អាយុ ២២ឆ្នាំ

មូលហេតុ៖ ជនរងគ្រោះឆក់ត្រី។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់