នគរបាលឃាត់ខ្លួនបុរស ៤នាក់ ដែលជួបជុំផឹកស៊ីចាក់ធុងប៉ាស់រាំច្រៀងកងរំពង នៅស្រុកសំរោង

តាកែវៈ នៅវេលាម៉ោង ៤និង១២នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាវុធហត្ថស្រុកសំរោងបានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់៖
១. ជីប តូនី ភេទប្រុស អាយុ ២៨ឆ្នាំ។
២. ជីប ដារាជ ភេទប្រុស អាយុ ២៤ឆ្នាំ។
៣. ផែន សុខន ភេទប្រុស អាយុ ២៦ឆ្នាំ។
៤. ខៀវ ជិន ភេទប្រុស អាយុ ៤៥ឆ្នាំ ។

វត្ថុតាងរួមមាន៖ ម៉ូតូ២គ្រឿង ឧបករណ៍បំពងស
ឡេង(ធុងប៉ាស់)១ចំនួន ដែលបុគ្គលទាំងនោះបានជួបជុំផឹកស៊ីចាក់ធុងប៉ាស់រាំច្រៀងកងរំពង ដែលផ្ទុយនឹងសេចក្ដីសម្រេចលេខ៥០របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តតាកែវលិខិតលេខ១៦៥ ស/ជ/ណ ។
ទីកន្លែងប្រព្រឹត្តិស្ថិតនៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *