ព័ត៌មានជាតិ

ទារិកា​ក្បាល​ពីរ​កើត​ក្នុង​ប្រទេស​ឥណ្ឌា​ជា​លើកដំបូង​ (Video Inside)

​ថ្មីៗ​នេះ ស្ត្រី​វ័យ ២៨ ឆ្នាំ​ម្នាក់​បាន​ផ្តល់កំណើត​ឲ្យ​ទារិកា​មួយរូប​ដែល​មាន​ក្បាល​ពីរ ហើយ​នេះ​ក៏​ជា​ករណី​ដំបូង​ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ១៣ ខែ មិនា ឆ្នាំ ២០១៣ ទារិកា​រូបនេះ​បានកើត​ដោយសារ​ការវះកាត់​របស់​វេជ្ជៈបណ្ឌិត​នៅក្នុង​មន្ទីរពេទ្យ Cygnus JK នៃ​រដ្ឋ Haryana ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។ ទារិកា​នេះ​កើត​មក​មាន​ទម្ងន់ ៣,៣ គីឡូក្រាម មាន​ក្បាល​ពីរ ឆ្អឹងខ្នង​ពីរ ប៉ុន្តែ​ការអភិវឌ្ឍន៍​រាងកាយ​ទូទៅ​តែមួយ​។ បើ​តាម​ការវិនិច្ឆ័យ​ឲ្យដឹងថា​នេះ​ជា​ទារិ​កាភ្លោះ ដោយសារ​តែ​ពេល​បង្ករ​កំណើត​អំប្រ៊ីយ៉ុង​មាន​ការរំខាន​ទើប​បណ្តោល​ឲ្យ​ចែ​កមិន​ដាច់​ពីគ្នា​ដូច្នេះ​។ លោក​វេជ្ជៈបណ្ឌិត Shikha Malik បាន​និយាយ​ផងដែរ​ថា ការរស់រានមានជីវិត​របស់​ទារិកា​នេះ​គឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់ ដូច្នេះ​ត្រូវតែ​មើលថែរក្សា​ដោយ​យកចិត្តទុកដាក់​បំផុត​។ បច្ចុប្បន្ន​នេះ​គ្រូពេទ្យ​កំពុង​តែ​ព្យាយាម​ខ្លាំងក្លា​បំផុត ដើម្បី​ធ្វើឲ្យ​សុខភាព​របស់​ទារិកា​មានលំនឹង​៕​
140314_1be-db403
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់