ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនម្ចាស់ផ្ទះ និងវត្ថុតាង ពីបទបើកល្បែងស៊ីសង

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០៥នាទីកម្លាំងអន្តរាគមន៍របស់អធិការដ្ឋានស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសចំនួន០៨នាក់

ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ ឋានៈអធិការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ យូ គឹមថារិទ្ធីឋានៈ អធិការរងផែនការងារនគរបាលសន្តិសុខ

បានទទួលបទបញ្ជាពីអធិការនគរបាលស្រុកក្រគរដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង(បៀរ)នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ផល ភក្តី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(ម្ចាស់ផ្ទះ) បើកល្បែងស៊ីសង។

លោកអធិការរងបានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំងអន្តរាគមន៍ដកហូតបានវត្ថុតាងមាន÷បៀរចំនួន២ហូស្មើនឹង១០៤សន្លឹក, កម្រាល សម្រាប់អង្គុយលេង០១,ម៉ូតូចំនួន០៤គ្រឿង ម៉ាកហុងដា C១២៥សេរី២០១៥ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ១G-៣១៥០

២–ម៉ូតូម៉ាក ហុងដា C១២៥ សេរី ២០១៤ ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់១F-១៨៩៣ ៣–ម៉ូតូម៉ាក ហុងដា C១២៥ សេរី ២០១៩ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់១J-៤៦៨៤

៤–ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ចាស់)។ ចំពោះមុខសញ្ញាដែលរត់គេចខ្លួន កម្លាំងនគរបាលកំពុងស្រាវជ្រាវបន្តដើម្បីហៅមកអប់រំ។

លោកអធិការរងបានបន្តថា ចំពោះវត្ថុតាង និងម្ចាស់ផ្ទះត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ២០និង០៨នាទី ដើម្បីអប់រំ ៤៨ម៉ោង៕

មតិយោបល់