ព័ត៌មានជាតិ

រថយន្ត Vigo បើករេចង្កូច បុកបង្កោលភ្លើង ក្រទ្បាប់ផ្ងាជើងធ្លាក់ប្រទ្បាយទឹកស្អុយ

ភ្នំពេញៈ រថយន្ត Vigo សង្ស័យម្ចាស់ស្រវឹង បើករេចង្កូច បុកបង្កោលភ្លើងបំភ្លឺផ្លូវ របស់លោកឧញ្ញាដួង ឌៀប បណ្ដាលឲ្យក្រទ្បាប់ផ្ងាជើងធ្លាក់ប្រទ្បាយទឹកស្អុយ សំណាងល្អអ្នកបើកបរពុំមានរងរបួសនោះទេ។

ហេតុការណ៍ខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៦ នៅតាមបណ្ដោយផ្លូវឌួង ងៀប ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្សដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរថយន្តមួយគ្រឿង ម៉ាក Vigo ពន៌ខ្មៅ ពាក់ស្លាកលេខ PP.2J 4597 បើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យក្រទ្បាប់ផ្ងាជើងចូលទៅក្នុងប្រទ្បាយទឹកស្អុយ សំណាងល្អ ប្រជាពលរដ្ឋជួយគាស់ទ្វាររថយន្តជួយសង្គ្រោះអ្នកបើកបរចេញពីរថយន្តផុតពីគ្រោះថ្នាក់ ។

ដោយសារខ្មាសគេពេក ម្ចាស់រថយន្តខាងលើ បានជិះម៉ូតូឌុប ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានចុះទៅវាស់វែង នៅកន្លែងកើតហេតុ បន្ទាប់មកក៏តំមានណាង អ្នកបើករថយន្តខាងលើមកចរចាជាមួយតំណាងក្រុមហ៊ុនរបស់លោកឧញ្ញាដួង ឌៀប ដើម្បីសង់សំណង់ថ្លៃខូចខាត បង្គើលភ្លើងបំភ្លឺផ្លូវ ៤០០ ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

https://youtu.be/GRdSw4zIsQw

មតិយោបល់