ព័ត៌មានជាតិ

ដំណឹងស្វែងរកម្ចាស់ម៉ូតូ…

ត្បូងឃ្មុំ: សេចក្តីជូនដំណឹងដល់ម្ចាស់ម៉ូតូម៉ាកគុបចង្គៀងមូល ប្រជាពលរដ្ឋបានប្រទះឃើញ ម៉ូតូម៉ាកគុបចង្គៀងមូល (ដូចមានរូបភាពខាងក្រោមនេះ) ទុកចោលនៅ ភូមិនិគមន៍លើ (ម្តុំទួលតាម៉ុក) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបានរាយការណ៍មកមន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ ។

បច្ចុប្បន្នមន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រឡប់ បានយកម៉ូតូខាងមករក្សាទុក រង់ចាំម្ចាស់ មកទទួលយកទៅប្រើប្រាស់វិញ ។

បញ្ជាក់: ម៉ូតូខាងលើនេះ ត្រូវបានគេទុកចោលកាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មកម្លេះ ម្ចាស់អាចមកទទួលយកពី លោកនាយប៉ុស្តិ៍រដ្ឋបាលស្រឡប់ តាមរយ:លេខទូរស័ព្ទ 088 373 4523 ៕

មតិយោបល់