ភ្នំពេញៈ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យឈ្មោះ រស់ ចាន់សុភ័ក្រ អាយុ ៣១ ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាក ត្រូវឃាត់ខ្លួនពីបទជួញដូរសារធាតុញៀនខុសច្បាប់។
ដំណើររឿង៖ នៅមុនកើតហេត សមត្ថកិច្ច បានចេញល្បាតពួនស្ទាក់ នៅភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើស។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ឈរនៅតាមផ្លូវ មានការសង្ស័យ ក៏ហៅឆែកឆេរ រកឃើញថ្នាំញៀន ១០កញ្ចប់តូច ជាប់នឹងខ្លួន ទើបឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានជួញដូរថ្នាំញៀនពិតប្រាកដមែន
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងថ្នាំញៀន ១០កញ្ចប់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់