ភ្នំពេញៈ នៅយប់ថ្ងៃទី១៩ មិថុនា កម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាសនឹងត្រូវដល់វគ្គបញ្ចប់។ បេក្ខជន បេក្ខនារីចំនួន៤រូបសុទ្ធតែបង្ហាញក្ដីសង្ឃឹមរៀងខ្លួន សម្រាប់កាន់ពាននៅកម្មវិធីនេះ បើទោះជាក្នុងចំណោមពួកគេ នឹងមានតែម្នាក់ទទួលបានឱកាស។
មន្ត្រីពីហង្សមាសបានអះអាងថា វេទិការការប្រកួតបញ្ចប់យប់នេះ នឹងមានវត្តមានចូលរួមដោយមន្ត្រីជាន់ខ្ពស់ពីក្រសួងព័ត៌មាន និងក្រុមហ៊ុនធំៗដូចមុនដដែល ដោយអ្នកទស្សនានឹងពេញសាលដែលអាចនិយាយបានថា អ្នកមិនមានសំបុត្រទស្សនានឹងមានចំនួនច្រើននាក់។
កម្មវិធីយប់នេះត្រូវបានគេចាប់អារម្មណ៍ជាងមុនដោយសារតែCoach ទាំង៤របស់កម្មវិធីក៏នឹងបកស្រាយចំរៀងផងដែរ អមដោយការបកស្រាយចម្រៀងរបស់៤នាក់ចុងក្រោយ។ បេក្ខជនដែលត្រូវប្រកួតដណ្ដើមពានយប់នេះរួមមាន លោកថែល ថៃ កូនក្រុមរបស់ឱក សុគន្ធកញ្ញា បេក្ខនារី ឈីន រតនៈ កូនក្រុមរបស់លោកណុប បាយ៉ារិទ្ធី បេក្ខជន ឃី សុឃុន កូនក្រុមរបស់ឆន សុវណ្ណរាជ និងបេក្ខនារី សាន ស្រីឡៃ កូនក្រុមរបស់ពេជ្រ សោភា។ មកទល់នឹងវិនាទីដែលការប្រកួតហៀបនឹងត្រូវចាប់ផ្ដើមនេះ មានការជជែកដេញដោលកាន់តែខ្លាំង ដើម្បីទស្សន៍ទាយថាបេក្ខជនរូបណា បេក្ខនារីរូបណា និងគ្រូបង្វឹករូបណា ដែលនឹងទទួលបានកិត្តិយសនៅវគ្គចុងក្រោយ។
បើទោះជាបេក្ខជន ថែល ថៃ និងបេក្ខនារី ឈីន រតនៈ ត្រូវគេមើលឃើញមានប្រៀបជាងគេសម្រាប់កាន់ពាន ក៏បេក្ខនារី សាន ស្រីឡៃ និងបេក្ខជន ឃី សុឃុន ក៏មិនអាចមើលស្រាលសមត្ថភាពបានដែរសម្រាប់យប់នេះ។ ពានរង្វាន់ម្ចាស់ពាន The Voice Cambodia វគ្គ២ នឹងត្រូវរកឃើញអ្នកទទួលនៅក្នុងយប់នេះ ហើយជ័យលាភីរបស់អ្នកឈ្នះ ក៏ទំនងជាធ្វើឲ្យអ្នកតាមដានពេញចិត្តសម្រាប់សមត្ថភាពបង្ហាញនៅក្នុងរាត្រីនេះផងដែរ។
យ៉ាងណាមិញ ការប្រកួតផ្ដាច់ព្រ័ត្រក៏ត្រូវគេប៉ាន់ស្មានថានឹងការឃោសនាពាណិជ្ជកម្មរយៈពេលយូរៗផងដែរ ទើបមនុស្សជាច្រើនបានសម្រុកទៅទិញសំបុត្រទស្សនាដោយផ្ទាល់នៅផ្សារទំនើបអ៊ីអន ត្រូវត្រូវបានប្រភពច្បាស់ការបញ្ជាក់ថាសំបុត្រលក់អស់ទៅហើយ៕
មតិយោបល់