ព័ត៌មានជាតិ

មនុស្ស ១៣នាក់ ត្រូវបានឃាត់ខ្លួន ករណីល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) នៅខេត្តបាត់ដំបង

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាល ខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក មៀន ឡាយ ស្នងការរងផែនការងារ នគរបាលសន្តិសុខ និងមានការ សម្របសម្រួល ទៅលើនីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១និង៥៥នាទី នៅចំណុចភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាប ករណីល្បែងស៊ីសង (ភ្នាល់ ទឹកភ្លៀង) ១ករណី និងបានធ្វើការនាំខ្លួនមនុស្សចំនួន ១៣នាក់ ក្នុងនោះស្រី ០១នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ។

១/ឈ្មោះ ជៀម កក្កដា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២/ឈ្មោះ លឹម ស្រេង ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣/ឈ្មោះ គូ ចន្ទ័ តារា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤/ឈ្មោះ ប៉ិច សុផល ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៥/ឈ្មោះ ចឹម កាណូ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៦/ឈ្មោះ អៀង ជុង ម៉េង ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៧ឈ្មោះ មូល ម៉ាល័យ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៨/ឈ្មោះ សាប់ សារេត ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៩/ឈ្មោះ ជា សំរិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១/ឈ្មោះ សុខ ពិសាល ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១១/ឈ្មោះ ហ៊ូ ឡាយឡូវ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិ ខេត្តសៀមរាប ។
១២/ឈ្មោះ ហោ ប៊ុន ម៉េង ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
១៣/ឈ្មោះ ឈីវ ឃរារត្ន័ ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុរួមមាន៖
– រថយន្ត ចំនួន ០៤គ្រឿង
– ម៉ូតូ ចំនួន ១០គ្រឿង
– វិទ្យុទាក់ទង ចំនួន ០៣គ្រឿង ។

បច្ចុប្បន្ន ការិយាល័យ ជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់