ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសដៃដល់ជាកូនប្រសារម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចាក់ ស្រ្តីរងគ្រោះជាម្តាយក្មេកបណ្តាលឲ្យរបួសធ្ងន់

កណ្តាល: នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះធ្វើការចាប់ឃាត់ខ្លួនបុរស ដៃដល់ជាកូនប្រសារម្នាក់បានភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពយកកាំបិតចាក់ លើស្រ្តីរងគ្រោះជាម្តាយក្មេក បណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរ ចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។

ដើមចមដែលឈានឲ្យមានរឿងនេះ ក៏ដោយសារតែបុរសដៃដល់ជាកូនប្រសារ ខឹងស្រ្តីរងគ្រោះជាម្តាយក្មេក ថាមានចេតនាចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី ។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ចាក់នឹងកូនកាំបិត) និងប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ។
បង្កដោយជនសង្ស័យជាកូនប្រសារ ឈ្មោះ រឹម សុផា (ហៅជាងម៉ៅ) អាយុ ៣៦ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ៕

មតិយោបល់