ព័ត៌មានជាតិ

ស្ត្រីវ័យក្មេងម្នាក់ បានសង្សារជនជាតិស្បែកខ្មៅជាង ១ឆ្នាំ រងកម្មប្រើតែអំពើហិង្សា រត់មករកអាជ្ញាធរឲ្យជួយ

ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ រត់ទៅស្នើសុំឲ្យអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហ បន្ទាប់ពីកើតទុក្ខមិនសុខចិត្ត ព្រោះតែបានសង្សារជាជនជាតិស្បែកខ្មៅ អាហ្វ្រិក អស់រយៈពេលជាង១ឆ្នាំ រងកម្មប្រើតែហឹង្សា គ្មានផ្តល់សេចក្តីសុខ រហូតទ្រាំលែងបាន ។

ស្ត្រីវ័យក្មេងសក់ស មិនត្រូវបានបង្ហាញប្រាប់ឲ្យស្គាល់អត្តសញ្ញានោះទេ គ្រាន់តែដឹងថា មានអាយុ ២០ឆ្នាំ ។

តាមការសម្រក់ទឹកភ្នែកយំរៀបរាប់របស់ស្ត្រីរូបនេះ បានឲ្យដឹងថា រូបគាត់បានជួបស្នេហ៍មេត្រី ជាមួយបុរសជនជាតិបរទេសស្បែកខ្មៅម្នាក់ ជាជនជាតិអាហ្វ្រិក មានឈ្មោះ CHIMIRI DARAKA ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ អស់រយៈកាលជាង ១ឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែសម្ព័ន្ធភាពស្នេហា ហាក់បីដូចជាមិនចុះសម្រុងគ្នា ដោយប្រើហិង្សាញឹកញាប់ពេក ហើយធ្វើបាបទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ ស្ត្រីដដែលបន្តទៀតថា ទង្វើសកម្មភាពរបស់សង្សារនាងកាចៗពេក កន្លងមកនាងរត់គេចមួយរយៈហើយ តែត្រូវគ្នាវិញមកស្នាក់នៅជាមួយអស់រយៈពេល២ខែ បែរជាប្រើហិង្សាដដែល ទើបនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ទ្រាំលែងបានមានតែរត់មកប្តឹងអាជ្ញាធរ សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ។

វត្តមានស្ត្រីអភ័ព្វស្នេហ៍ បានដាក់ពាក្យបណ្តឹងវិញ និងរង់ចាំហៅអញ្ជើញបុរសបរទេសរូបនោះ មកសាលាសង្កាត់ចោមចៅ៣ ធ្វើការនិយាយដោះស្រាយគ្នា ៕

មតិយោបល់