ព័ត៌មានជាតិ

រថយន្តដឹកកម្មកររោងចក្រ១គ្រឿង ខណៈបើកបររេចង្កូតក្រឡាប់ បណ្តាលឲ្យមនុស្ស៦នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ឆ្នាំង: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល រថយន្តដឹកកម្មកររោងចក្រ រេចង្កូតក្រឡាប់ បណ្តាលឲ្យមនុស្ស៦នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចភូមិខ្នាកណ្ដាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយ ពាក់ផ្លាកលេខភ្នំពេញ 3D.7054 បើកបរដោយឈ្មោះ វ៉ង់ បឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ បើកបរលើផ្លូវក្រាលគ្រោះក្រហម ដឹកកម្មកររោងចក្រ ហើយមកដល់ត្រង់ចំណុចភូមិខ្នាកណ្ដាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ក្នុងស្ថានភាពផ្លូវតូចកោង រថយន្តក៏រេចង្កូច បណ្ដាលឲ្យក្រឡាប់ស្លាប់មនុស្សម្នាក់ឈ្មោះ យ៉េត សុខេន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស និងរងរបួសស្រ្តីចំនួន០៥នាក់ នៅភូមិបែកចក ឃុំចោងម៉ោងចំនួន០១នាក់ និងនៅភូមិស្រែព្រិចចំនួន០៤នាក់ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ជនរងគ្រោះធ្ងន់-ស្រាលបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយ​យកទៅបុណ្យតាមប្រពៃណី ៕

មតិយោបល់