ព័ត៌មានជាតិ

អាសូរណាស់! ក្មេង​ប្រុស​ម្នាក់​​កំពុង​ដើរ​លើ​ដងផ្លូវ​ ត្រូវម៉ូតូបុករងរបួសធ្ងន់ នឹងបាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ក្រចេះ​: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេង​ប្រុស​ម្នាក់​ខណ:​កំពុង​ដើរ​លើ​ដងផ្លូវ​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៨៖០០​នាទី​ ចំណុច​ភូមិ​តាលុ​ស​ ឃុំ​បុស​លាវ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ នៅ​លើ​ផ្លូវ​លេខ​៧៣(​ក្រចេះ​-​ឆ្លូង​)​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​(៨៥-៨៦)​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សួង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​ ៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាលុ​ស​ ឃុំ​បុស​លាវ​ ។​
អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ អ៊​ន​ ដា​នី​ន​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​បុស​លាវ​លើ​ ឃុំ​បុស​លាវ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ បើកបរ​ម៉ូតូ​ ម៉ាក​ ហុងដា​ ឌ្រី​ម​ឆ្នាំ​2020​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ និង​នាំ​យក​វត្ថុ​តាង​យក​មក​រក្សា​ទុក​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់