ព័ត៌មានជាតិ

ព្រឹកនេះបញ្ជូនបុរស៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច ​

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស៦នាក់ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ។

សូមបញ្ជាក់ថា បុរសទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ៦និង០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការនគរបាលខណ្ឌឫស្សីកែវដឹកនាំកម្លាំង ដើម្បីចាប់ឃាត់ខ្លួនជនផឹកស៊ីទាំងនោះ យកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់