ព័ត៌មានជាតិ

ឡានដឹកដែកក្រុមហ៊ុនQ.L បើកលឿនទៅបុកឡានក្រុមហ៊ុនP.N70 ដឹកកៅស៊ូ ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តដឹកដែកក្រុមហ៊ុនQ.L .Group បើកលឿនទៅបុកជាមួយនិងរថយន្តក្រុមហ៊ុនP.N70 ដឹកកៅស៊ូ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខយ៉ាងដំណំសំណាងមិនមានអ្នករងរបួសឆ្ងន់។

ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវទៅព្រៃស ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តដឹកដែកមានឈ្មោះ ឯម ច្រឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ខដង្កោ បានកៀបជាប់និងរថយន្តជាមួយនិងព្រូ រងរបួសស្រាល។ ចំណែករថយន្តប្រភេទ៣តោនកន្លះម៉ាក ហីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-8022 ចំណែកអ្នកបើករថយន្តធំសណ្តោងកន្ទុយដឹកកៅស៊ូមានឈ្មោះ ខុម ម៉ារ៉ាឌី ភេទប្រុសអាយុ៣៣ឆ្នាំ មានមុខររបអ្នកបើកបរស្នាក់នៅ ភូមិព្រៃព្រីខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែករថយន្តប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-0298។

តាមសាក្សីដែលបានឃើញនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តសណ្តោងរម៉កបានចូលមកបូមកង់នៅក្បែរកន្លែងកើតហេតុ បានចេញទៅវិញមិនទាន់និងផុតផង ស្រាប់តែមានរថយន្តដឹកដែកបានមកពីក្រោយទំនងរវល់និយាយទូរសព្ទភ្លេចមើលផ្លូវខាងមុខ បានទៅបុកនិងរថយន្តដែលចេញពីបូមខ្យល់នោះពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខកៀបអ្នកបើកបរនិងព្រូនៅក្នុងកាប៊ីនរថយន្តនោះ ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយគាស់និងទាញចេញមកក្រៅរងរបួសស្រាល។

ក្រោយពីកើតហេតុ សម្ថតកិច្ចមូលដ្ឋាននិងខាងចរារណ៍ខណ្ឌដង្កោ បានមកវាស់វែង ហើយក៏យករថយន្តទាំង២គ្រឿងទៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នាតាមច្បាប់៕

https://youtu.be/hPMiXr8o5Y8

មតិយោបល់