ភ្នំពេញៈ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យចំនួន០៧នាក់ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ជនសង្ស័យចំនួន០៣នាក់ ប្រព្រឹត្ដិអំពើលួច (ធុងហ្គាស) នៅមូលដ្ឋានសង្កាត់បឹងកេងកងទី២ ហើយជនសង្ស័យចំនួន០៤នាក់ទៀត ប្រព្រឹត្ដិអំពើលួចម៉ូតូ និងសមគំនិតលួច នៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១៕
មតិយោបល់