ព្រះសីហនុៈ កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីមនុស្សដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យឆេះស្លាប់ ស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ ចាន់ ប៊ិន (ហៅម៉ាត់លី) ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅកន្លែងកើតហេតុខាងលើ។
មូលហេតុ៖ មិនទាន់ដឹង។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យ និងប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះករណីខាងលើ ជំនាញកំពុងស្រាវជ្រាវបន្ត៕


មតិយោបល់