ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសពាក់ព័ន្ធករណីដឹកជនជាតិវៀតណាម ពីខេត្តព្រះសីហនុ មកព្រំប្រទល់កំពត-កែប ធ្វើការសាកសួរ

កំពត: នៅថ្ងៃទី២១ ខែមេសា ២០២១ វេលាម៉ោង៦ សមត្ថកិច្ចបាននាំឈ្មោះ សាន កប ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មកសាកសួរ ពាក់ព័ន្ធករណី ដឹកជនជាតិវៀតណាម ពីខេត្តព្រះសីហនុ មកព្រំប្រទល់កំពត-កែប។

តាមចម្លើយឈ្មោះ សាន កប បានប្រាប់សមត្ថកិច្ចថា ជនជាតិវៀតណាម ៧នាក់ គឺមានរថយន្ត ២គ្រឿង ម៉ាកហាយឡែនឌ័រ និងម៉ាកព្រូស ខ្លួនមិនស្គាល់ផ្លាកលេខ បានដឹកពីខេត្តព្រះសីហនុ ក្នុងនោះបានស្គាល់ម្ចាស់រថយន្តហាយឡែនឌ័រឈ្មោះ ប៉ិល ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្រោយទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយកម្លាំងខេត្តព្រះសីហនុតាមរកឈ្មោះ ប៉ិល បានគេខ្លួន
ចំពោះរថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខភ្នុំពេញ 2X-2692 របស់ឈ្មោះ ប៉ិល បានឲ្យបងថ្លៃ ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើករថយន្តយកទុកនៅក្រហ៊ុនផ្ទះប៉មធម្មជាតិ។
ក៏បានឃាត់ខ្លួនឈ្មោះ ចាន់ សុភា និងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ។

ចំពោះការដឹកជនជាតិវៀតណាមចំនួន ៧នាក់ មកពីព្រះសីហនុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ពុំទាន់ដឹងថាឆ្លងកាត់តាមផ្លូវទឹក រឺផ្លូវគោកនៅឡើយទេ៕

មតិយោបល់