ព័ត៌មានជាតិ

បង្រ្កាបបទល្មើសនេសាទត្រីខុសច្បាប់មួយករណី ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ធ្វើការអប់រំ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្រ្កាបបទល្មើសនេសាទត្រីខុសច្បាប់ (ឆក់ត្រី) ០១លើក ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ស្ថិតនៅត្រង់ចំណុចទួលតាសាត ភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ចំនួន​០៣នាក់ ១-ឈ្មោះ សេង សៅឌី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ។ ២-ឈ្មោះ ឡាន ឡូញ ហៅ ខ្នុយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ។ ៣-ឈ្មោះ ខុន ចន្ថា ហៅ តឿ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ។

បច្ចុប្បន្ន ជនប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ទាំង ០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅមូលដ្ឋានវិញ ៕

មតិយោបល់