ព័ត៌មានជាតិ

អ្នក​ពន្លត់​អគ្គីភ័យ​ច្រឡំ​បូម​ប្រេង ថា​ទឹក​បាញ់​ពន្លត់​ភ្លើងរ​ត់​ជាន់ជើងគ្នា​

​អាមេរិក​៖​សមាគម​ន៏​ប្រង​កា​តនៃ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការស៊ីបអង្កេត​ទៅ​លើ​ករណី​ភ្លើង​ឆេះ នៅ​ថ្ងៃ​ទី ២៥ ខែតុលា​កន្លងទៅ​។
​បើតាម​ប្រភព​ព័ត៌មាន​បរ​ទសនា​នា​បានឲ្យដឹងថា នៅក្នុង​បន្ទប់​ហ្វឹកហាត់​បន្លត់​អគ្គីភ័យ ក្រុម​ការងារ​ទាំងនោះ​បាន​ច្រឡំ​ប្រេង​ជាមួយ​នឹង​ទឹក ដូច្នេះ​ហើយ​ពួកគេ​បាន​បូមទឹក​ចេញ​រួច​បូម​ប្រេង​ចូល​ក្នុង​រថយន្ត​ពន្លត់​អគ្គីភ័យ​វិញ​។

​ពេល​បាញ់​ពន្លត់​អគ្គីភ័យ​ស្រាប់តែ​អណ្តោត​ភ្លើង​បាន​ឆាបឆេះ​នៅ​ពីមុខ​យន្តហោះ​ដឹកទំនិញ​ដែល​ធ្លាក់​។ លោក Bob Calkins បាន​និយាយថា ការ​ធ្វេសប្រហេស​នេះ​បណ្តោលមកពី​ការហ្វឹកហាត់​ពន្លត់ភ្លើង​ទើប​ក្លាយទៅជា​ធ្ងន់ធ្ងរ​បែបនេះ​។

​ក្រុម​អ្នក​ស៊ី​ប​អង្កេត​បាន​ផ្តល់​លទ្ធភាព​ដើម្បី​ពន្លត់ភ្លើង និង​បំបែក​ប្រេង​ទាំងនោះ​ចេញ​ព្រោះ​វា​នៅ​លាយឡំ​ជាមួយ​គ្នា​។
​ប៉ុន្តែ​កត់សម្គាល់ថា​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ពីរ​គ្រឿង​មាន​ការប៉ះពាល់​បន្តិចបន្តួច​នៅក្នុង​ហេតុការណ៍​ដែល​នឹក​ស្មាន​មិន​ដល់​នេះ​៕​
Fire

មតិយោបល់