ព័ត៌មានជាតិ

មន្ត្រី​យោធា​ផ្កាយ​២​ម្នាក់ និង​បក្សពួក​០៦​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាប់ខ្លួន​ពី​បទ​បំពាន បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល

ចាប់ខ្លួនមន្ត្រីយោធាផ្កាយពីរ ១នាក់ និងបក្សពួក០៦ នាក់ទៀត ពីបទជួញដូរមនុស្សដោយខុសច្បាប់
កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះធ្វើការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ ប្រុស ជួញដូរមនុស្សដោយខុសច្បាប់ ជនជាតិចិន ចំនួន ២៨ នាក់ ស្រី ០២ នាក់ ។
ក្នុងចំណោមជនសង្ស័យទាំង ០៧ នាក់ មានមេខ្លោងម្នាក់ ជាមន្ត្រីយោធា ឋានន្តរសិក្ត ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) មានមុខងារជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធា នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ , ០៥ នាក់ ស្លៀកពាក់ក្លែងជាមន្ត្រីយោធា ជាអ្នកបើកបររថយន្ត និងម្នាក់ទៀត ជាអ្នកប្រមូល និងទទួល ជនជាតិចិន នៅខេត្តស្វាយរៀង។
ក្រោយពេលធ្វើការសាកសួរជនសង្ស័យទាំង ០៧ នាក់ បានឆ្លើយសារភាពថាខ្លួនពិតជាបានដឹកនាំមនុស្សជនជាតិចិន សម្រាប់បន្តទៅរាជធានីភ្នំពេញ និងពីភ្នំពេញ មកក្រុងបាវិត ចំនួន ០៣ ដងរួចមកហើយ ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកឯជនជាតិចិនចំនួន ២៨នាក់ សមត្ថកិច្ច ធ្វើការហ៊ុំព័ទ្ធ ដាក់ឲ្យធ្វើចត្តាឡីស័កនៅក្រុងបាវិត។

មតិយោបល់