ព័ត៌មានជាតិ

លួច​ថត​លី​អូ​សិស្សស្រី​ញយៗ រួច​បង្ហោះ​លើ​អ៊ី​ន​ធើ​ណេតត្រូវ​បាន​ប៉ូលិ​សឃាតខ្លួន​

​ជប៉ុន​៖​ក្នុង​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​សម្រាប់​ករណី​លួច​ថត​ក្រោម​សំពត់​ខ្លី​របស់​ស្ត្រី​ដែល​កើតមាន​ឡើង​កាន់តែច្រើន​ទៅៗ​។ តាម​ប្រភព​ព័ត៌មាន Yahoo បាន​និយាយថា​កាលពី​ថ្ងៃ​ទី ៩ ខែ​ធ្នូ ប៉ូលិស​នៅ​ក្នុង​ទីក្រុង Yokohama ប្រទេស​ជប៉ុន បាន​ចាប់ខ្លួន​បុរស​ម្នាក់​មាន​វ័យ ៣៦ ឆ្នាំ​ដែល​ជា​បុគ្គលិ​ក្រុមហ៊ុន​ទេសចរណ៍​មួយ ពីបទ​លួច​ថតរូប​ក្រោម​សំពត់​ដ៏​ខ្លី​របស់​សិស្ស​ស្រី និង​បង្ហោះ​ទៅលើ​បណ្តោញ​សង្គម​។

​ប៉ូលិស​បាន​និយាយថា​នៅ​ខែ​មិថុនា​ឆ្នាំ ២០១១ បុគ្គលិក​រូបនេះ​បាន​ប្រព្រឹត្តិ​អំពើ​អសីលធម៌​នេះ​នៅតាម​ទីសាធារណៈ​ដូចជា ស្ថានីយ៍​រថយន្តក្រុង ជណ្តើរ​យន្ត បង្គន់​សាធារណៈ ស្ថានីយ៍​រថភ្លើង និង​ហាង​លក់​សៀវភៅ​ជាដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​បាន​បង្ហោះ​នៅលើ​វ៉ិបសាយ​ទៀតផង​។ នៅ​ដើមខែ​មីនា​ប៉ូលិស​បាន​រកឃើញ​រូបថត​ដែល​មាន​ករណី​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​សន្លឹក​បង្ហោះ​នៅលើ​បណ្តោញ​ទំនាក់ទំនង​សង្គម​។ នៅ​ម៉ោង​ប្រហែល ១១ កន្លះ ថ្ងៃទី​៧ ខែ​ធ្នូ ពេល​ប្រើ​កាមេរ៉ា​ឌីជីថល​លួច​ថត​លី​អូ​ក្មេងស្រី​អាយុ ២១ ឆ្នាំ​នៅ​ស្ថានីយ៍​រថយន្ត​ក្រុង​មួយ​ក្នុង​ទីក្រុង Yokohama គាត់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ​តែ​ម្តង​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/CaptureUnderwear_zps18ff8a8e.jpg

មតិយោបល់