ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ​ ករណីបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​​ និងបង្ករបួសស្នាមមកលើសមត្ថកិច្ច

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបើកបរម៉ូតូ បុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន​ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ កាលពីរសៀលថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២១​។

សូមបញ្ជាក់ថា បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច​ ៕

មតិយោបល់