បរទេស៖ គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta នៅសប្តាហ៍នេះបានធ្វើការលើកឡើងថាកីឡាករខ្សែប្រយុទ្ធជួរមុខ Pierre Emerick Aubameyang កំពុងឈានឆ្ពោះមួយជំហ៊ានទៀតដើម្បីជួយបង្កើនសមត្ថភាពរបស់ក្រុមទាំងមូល។
ប្រធានក្រុមរបស់ Arsenal រូបនេះគឺជាឧបករណ៍ដ៏សំខាន់របស់ក្រុមក្នុងការទទួលបានជ័យជំនះការប្រកួតប៉ុន្មានដងចុងក្រោយនេះជាពិសេសគឺការប្រកួតប៉ះនឹង Aston Villa កាលពីចុងសប្តាហ៍កន្លងមក។
គ្រូបង្វឹករូបនេះបានបញ្ជាក់អំពីក្តីរីករាយទៀតថា Aubameyang មិនត្រឹមតែកើនឡើងនៃសមត្ថភាពលេងនោះទេប៉ុន្តែគាត់ក៏កំពុងបង្កើនភាពជាអ្នកដឹកនាំក្រុមផងដែរក្នុងនាមជាប្រធានក្រុម៕
មតិយោបល់