ភ្នំពេញៈ បុរសប្រសៃប្រសាទម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
សពជនរងគ្រោះឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ភូមិព្រែពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ (មានជំងឺប្រសៃប្រសាទ)។
ប្រភពពីក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកលេងក្នុងផ្ទះ ចំណែកប្អូនស្រីកំពុងដេកលេងលើអង្រឹងមុខផ្ទះ បានប្រហែលមួយសន្ទុះក្រោយមក ប្អូនស្រីក៏បានដើរចូលក្នុងផ្ទះ ក៏ស្រាប់តែឃើញជនរងគ្រោះចង់កស្លាប់បាត់ទៅហើយ ក៏ឆោឡោស្រែកហៅបងប្អូននិងម្តាយឪពុកមកមើល និងរាយការណ៍ដល់សមត្ថកិច្ច។
តាមការចុះពិនិត្យជាក់ស្តែងរបស់សម្លាំងជំនាញខណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន និងតាមការបំភ្លឺរបស់ប្អូនស្រី និងគ្រួសារជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន។ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់