ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាត នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មានអគ្គិភ័យឆេះផ្ទះមួយខ្នង កើតឡើងនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះឈ្មោះ ភុល ហៀង ភេទប្រុស អាយុ ៧៩ឆ្នាំ សមាជិកគ្រួសារមានចំនួន ២នាក់ ជាគ្រួសារក្រីក្រប្រភេទ១ ។

ផ្ទះដែលឆេះមានបណ្ដោយ ៥ម៉ែត្រទទឹង ៤ម៉ែត្រប្រក់ស្លឹកជញ្ជាំងស្លឹកក្រាលក្តារ ក្នុងនោះខូចខាតឆេះឯកសារ ស្រូវ អង្ករ សំលៀកបំពាក់ តែពុំមានអ្នករងរបួសទេ ៕

មតិយោបល់