ព័ត៌មានជាតិ

ធ្លាយពោះវៀន ចេញមកក្រៅ ខណៈរងរបួស ព្រោះគ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្រ្តាក់

កំពង់ចាម:ផ្ទះចំនួនជិត ៦០០ខ្នង បានរងការខូចខាត និងមនុស្ស ៨នាក់ បានរងរបួស ដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅក្នុង ស្រុកបាធាយ និងស្រុកស្ទឹងត្រង់ បើយោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ច ស្រុកស្ទឹងត្រង់ បានឱ្យដឹង កាលពីវេលាម៉ោង០២ រសៀលថ្ងៃទី១១ ឧសភា ២០១៦ នេះ ស្ថិតនៅឃុំដងក្តារ ស្រុកស្ទឹងត្រង់។

ករណីខ្យលកន្ត្រាក់នេះ បានបក់បោកមកលើ ផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យផ្ទះ ចំនួន ៦៦ខ្នង បានដួលរលំ និងរបើកដំបូលផ្ទះ បណ្តាលឱ្យដំណាំកៅស៊ូ ដើមស្វាយចន្ទី និងដំណាំ រួមផ្សំផ្សេងទៀត បានដួលរលំ។ អ្វីដែលយើងកត់សម្គាល់ គឺប្រព័ន្ធអគ្គសនី ត្រង់ស្វូ បានទុស្សេឆេះ និងដាច់ចរន្តអគ្គីសនី។ ក្នុងនោះ ក៏មានមនុស្ស ៣នាក់ បានរងរបួសស្រាល និង ១នាក់ទៀត បានរងរបួសធ្ងន់ ធ្លាយពោះ ដែលបង្ករឡើង ដោយសារខ្យល់កន្ត្រាក់។

ដោយឡែក កាលពីវេលាម៉ោង០៣ រសៀលថ្ងៃដដែលនេះ ខ្យល់កន្ត្រាក់ហ្នឹង បានបន្តបក់ មកលើផ្ទះប្រជជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំចំនួន៤ នៃស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន ៤៩២ខ្នង ផ្សេងទៀត បានរងការខូចខាត និងមានមនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល។ ចំពោះហេតុការណ៍ ខាងលើ លោកអភិបាលស្រុក និងសមត្ថកិច្ច នៃស្រុកទាំងពីរ បានចុះទៅពិនិត្យ រីឯកាកបាទក្រហម សាខាខេត្តកំពង់ចាម កំពុងត្រៀមជួយជាថវិការ និងសម្ភារៈ នៅពេលឆាប់ៗនេះ។

ចំពោះបញ្ហាខ្យល់កន្ត្រាក់នេះ បើយើងតាមការបញ្ជាក់របស់ លោកអភិបាលស្រុកបាធាយ បានប្រាប់ Post News ឱ្យដឹងថា នៅថ្ងៃស្អែក ចាប់ពីព្រឹក ម៉ោង៨ តទៅ លោកនឹងដឹកនាំកងកម្លាំងចម្រុះ យុវជនកាកបាទក្រហមកម្ពុជា និងយុវជននៃសហភាពសហព័ន្ធកម្ពុជា ចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារបញ្ហាខ្យល់កន្រ្តាក់ នេះ៕

photo_2016-05-11_23-06-56 photo_2016-05-11_23-07-00 photo_2016-05-11_23-42-43 photo_2016-05-11_23-42-44 photo_2016-05-11_23-42-47 photo_2016-05-11_23-42-49 photo_2016-05-11_23-42-52 photo_2016-05-11_23-42-54 photo_2016-05-11_23-42-56

មតិយោបល់