ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រីម្នាក់ និងប្រុស២នាក់ កំពុងឈរជួញដូរនូវសារធាតុញៀន

ភ្នំពេញៈ សកម្មភាពទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន នៅតែបន្តដូចភ្លៀងរលឹម
ដោយបានទទួលអនុសាសន៍ដឹកនាំពីលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការបញ្ជាដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ឲ្យបង្ក្រាបគ្រឿងញៀន ក្នុងមូលដ្ឋានទោះបីក្នុងរូបភាពតូចតាចក៏ដោយ ពីព្រោះនេះជាវិធានការកាប់មែក ជាក់ស្តែងនៅវេលាម៉ោង ២និង០០នាទីនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនស្រីម្នាក់ និងប្រុសពីរនាក់ ក្នុងសកម្មភាពកំពុងឈរជួញដូរនូវសារធាតុញៀន នៅលើផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើប្បីចាត់ការតាមច្បាប់៕

មតិយោបល់