ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យបុរស២នាក់ស្លាប់កន្លែងកើតហេតុ

កោះកុង: នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចផ្លូវចុះទៅប៉ាក់ខ្លង ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងដោយម៉ូតូបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ស្លាប់ នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកំណតហេតុ ។ ជនរងគ្រោះទាំងពីរនាក់ខាងលើ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះឡើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តចាំយាម ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកមណ្ឌលសីមា ៕

មតិយោបល់