ព្រះសីហនុៈ កាលពីម៉ោង៣ និង៣០នាទីរសៀលថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យនៅចំណុចក្រោយក្រុមហ៊ុនស៊ីម៉ង់អូដ្ឋស៍ ស្ថិតក្នុងក្រុម៦ ភូមិ១ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ហេតុការខាងលើឆេះឃ្លាំងសិប្បកម្មគ្រឿងសង្ហារឹមមួយកន្លែង (យីហោ កំពង់សោមគ្រឿងសង្ហារឹមរាជ្យវង្ស) របស់ជនជាតិចិន បណ្តាលអោយខូចខាត ឃ្លាំងសិប្បកម្មនេះទាំងស្រុង ,ខូចខាតសម្ភារៈ និងគ្រឿងសង្ហារឹមមួយចំនួនធំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្ត ឆេះខ្សែភ្លើងចេញពីឧបករណ៍ផ្សារដែក រួចរាលដាលឆេះចូលក្នុងឃ្លាំងសិប្បកម្មគ្រឿងសង្ហារឹមនេះតែម្តង។
ករណីនេះមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
កើតហេតុភ្លាមៗ សមត្ថកិច្ច មាននគរបាល កងរាជអាវុធហត្ថ កម្លាំងសង្គ្រោះអង្គភាព ង៧០ កំពង់ផែរ និងអាជ្ញាធរពាក់ពន្ធ័ បានអន្តរាគមន៍ជួយពន្លត់ ប្រើប្រាស់រថយន្តទឹកច្រើនគ្រឿង ការពារមិនអោយរាលដាលទៅទីតាំងដែលនៅក្បែរគ្នាផ្សេងទៀត៕
មតិយោបល់