ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យម៉ូតូ១គ្រឿង ត្រូវអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មា​នករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ ម៉ូតូមួយគ្រឿងម៉ាក BMW GS 1200cc នៅត្រង់ចំណុចភូមិថ្មដែកកេះ ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ ជាប់ផ្លូវបំបែកទៅប្រាសាទ បន្ទាយឆ្មារ បង្កឲ្យមានការភ្ញាក់ផ្អើល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យផងដែរ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់