ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យ២នាក់...

ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តបាន១យប់ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

0

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ញ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាលរដ្ឋទាក់ទងទៅជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តនៅយប់ថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ០៦Eo ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់កម្លាំងជំនាញស្រាវជ្រាវ នឹងតាមចាប់ខ្លួនជនសង្ស័យនេះឲ្យបាន រហូតដល់វេលាម៉ោង ០៤:៣០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការជាមួយ កម្លាំងប៉ុស្តី ផ្សារថ្មីទី១ បានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ លើករណីកាច់កញ្ចក់រថយន្ត
១. ឈ្មោះ គឹម វិសាល ភេទ ប្រុស អាយុ ២១ឆ្នាំ
២. ឈ្មោះ សន វុត្ថា ភេទ ប្រុស អាយុ ២៩ឆ្នាំ

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់