បាត់ដំបងៈ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង១០នាទី កំលាំងសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថាមានករណីអំពើលួចមានស្ថានទម្ងន់ទោស(គាស់តូប)មួយកើតឡើងត្រង់ចំណុចក្រុមទី12ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ក្រោយទទួលបណ្តឹងភ្លាមកំលាំងបានចុះធ្វើការសើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន01នាក់÷
1-ឈ្មោះឆែម សីហា(អូន) ភេទប្រុស អាយុ21ឆ្នាំស្នាក់នៅបណ្តោះអាសន្តភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរក្រោយពីសាកសួរខ្លួនបានសារភាពថាខ្លួននិងបក្សពួកម្នាក់ទៀតពិតជាបានលួចគាស់តូបគេពិតប្រាកដមែន។(ម្នាក់ទៀតរត់គេចខ្លួន)។
ជនរងគ្រោះឈ្មោះអែម សារិទ្ធ ភេទប្រ ស អាយុ38ឆ្នាំមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
សំភរះដកហូតរួមមាន÷
ម្សៅឆាចំនួន03កញ្ចប់ -មីកំប៉ុងចំនួន16កំប៉ុង -ទឺកដោះគោឆៅចំនួន11កំប៉ុង-ទឺកក្រូចចំនួន01ដប-កង្ហាតូចពណ៍ខៀវចំនួន01- ចង្កានហ្គាសតូចចំនួន01ផ្លែផាស់សិនចំនួន01ថង់។
បច្ចុប្បន្ន ជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕
មតិយោបល់