ព័ត៌មានជាតិ

កូរ៉េខាងជើង បង្ហាញការគាំទ្រចំពោះចិន ក្រោយលោក ចូ បៃដិនថាអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថាវានឹងធ្វើឱ្យភាព តានតឹងផ្នែកយោធាកាន់តែមានសភាពអាក្រក់ឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។

ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែលថាសហរដ្ឋអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ រីឯ ចិនដែលតែងតែចាត់ទុកថាតៃវ៉ាន់ជា ផ្នែកមួយនៃទឹកដីរបស់ខ្លួនក៏បានក្រើនរំលឹកសហរដ្ឋអាមេរិកឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយ:ការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho បានបញ្ជាក់នៅថ្ងៃសៅរ៍នេះដូច្នេះថា «យើងគាំទ្រ យ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាល និងប្រជាជនចិន លើគោលជំហររបស់ពួកគេក្នុងការរក្សាអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដើម្បីសម្រេចឱ្យបានការ បង្រួបបង្រួមជាតិ»៕

មតិយោបល់