ព័ត៌មានជាតិ

ផ្ទុះសេចរន្តអគ្គិសនីបណ្ដាលឲ្យឆេះហាង វុយ សេង លក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅយប់ថ្ងៃអាទិត្យ១៤ កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គិតត្រឹមម៉ោង ១១និង៣០នាទីយប់ មានអគ្គិភ័យកើតឡើងនៅហាង វុយសេង លក់ទូរស័ព្ទ នៅជាប់ខាងត្បូងផ្លូវជាតិលេខ៥ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

+ជាកម្មសិទ្ធិ របស់ លោក ស៊ុន សម្បត្តិ អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

+ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនន ១១ស៊ីទែន ។
– រថយន្តអធិការដ្ឋានក្រុង ចំនួន ០១គ្រឿង
– រថយន្តស្នងការដ្ឋានខេត្តចំនួន ០២គ្រឿង
– រថយន្តអធិការដ្ឋានស្រុកអូរជ្រៅ ចំនួន ០១គ្រឿង
– រថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ ចំនួន ០១គ្រឿង
– រថយន្តកាស៊ីណូត្រូពីកាណាចំនួន ០១គ្រឿង
– រថយន្តកាស៊ីណូស្តារវេហ្គាស ចំនួន ០១គ្រឿង
– រថយន្ត សាលាក្រុងប៉ោយប៉ែត ចំនួន ០១គ្រឿង។

មូលហេតុ៖ បណ្ដាល មក ពីផ្ទុះសេចរន្តអគ្គិសនី ។

  • ការខូចខាត សម្ភារ:កំពុង តែ ស្រាវជ្រាវ ព័ត៌មាន ជាក់លាក់ ។
  • ករណីខាងនេះមិនបណ្ដាលឲ្យឆេះរាលដាលប៉ះពាល់ដល់ទ្រព្យសម្បត្ដិ និងអាយុជីវិតអ្នកដទៃនោះឡើយ ។
  • ការគ្រប់គ្រងអន្តរាគមន៍បានទាន់ពេល បញ្ចប់នៅវេលាម៉ោង ០១និង២៥នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ៕

មតិយោបល់