ព័ត៌មានជាតិ

អាជ្ញាធរលែងមែនទែនហើយ! រថយន្តតាក់ស៊ី និងរថយន្តឈ្នួល​គ្រប់ប្រភេទក្នុងខេត្តសៀមរាប ត្រូវអភិបាលរងចុះបិទអត្តសញ្ញាណ

សៀមរាបៈ យោងតាមផេក រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ី និងរថយន្ដឈ្នួល គ្រប់ប្រភេទក្នុងខេត្តសៀមរាប ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិពេលធ្វើដំណើរ ស្ថិតភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជាមួយនិងកាចុះបិទអត្តសញ្ញាណនេះ លោក អភិបាលរងខេត្តបានណែនាំដល់បងប្អូនដែលជាអ្នកប្រកបរបបនេះថា ការកំណត់របៀបនេះ គឺមានភាពងាយស្រួលដល់អាជ្ញាធរ មានសមត្ថកិច្ចក្នុងការគ្រប់គ្រង ជាពិសេសងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់អត្តសញ្ញាណផងដែរ។

ទន្ទឹមនឹងនេះ លោក ក៏បានបញ្ជាក់បន្ថែមដល់បងប្អូនថា នៅពេលបើកបរដឹកភ្ញៀវទេសចរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចេះមានការអធ្យាស្រ័យ និងមានការយោគយល់ខ្ពស់ឲ្យគ្នាទៅវិញទៅមកក្នុងពេលបើកបរ៕

មតិយោបល់