បាត់ដំបងៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំង ឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋានចូលរួម និងអនុវត្តការឃាត់ខ្លួន និងនាំខ្លួនអ្នកប្រព្រឹត្តិល្បែ ងស៊ីសង (អាប៉ោង) ចំនួនមួយទីតាំង ស្ថិតនៅភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៨នាក់ ។
វត្ថុតាងដកហូតបានរួមមាន៖ -ការ៉ុងក្រាលសម្រាប់ចាក់អាប៉ោង ចំនួន០១ ,-កញ្ច្រែងពណ៌ក្រហមដាក់ដីសម្រាប់ទ្រចានអា ប៉ោង ចំនួន ០១ ,-ចានពណ៌សសម្រាប់បង្វិលមេអាប៉ោង ចំនួន០១ ,-ផ្តិលជ័រពណ៌ខៀវ សម្រាប់គ្របមេអាប៉ោងចំនួន ០១
-មេអាប៉ោងចំនួន០៥គ្រាប់ ,-ម៉ូតូចំនួន០៨គ្រឿង ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕




មតិយោបល់