ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ករណីជួបជុំលេងល្បែង ផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មនុស្សចំនួន១៤នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងល្បាតអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតេស្តកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ចំណែកម៉ូតូ៣ គ្រឿង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់