តាមសេចក្តីរាយការណ៍ របស់អាជ្ញាធរជាតិអប្សរា អំពីចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនានៅរមណីយដ្ឋានអង្គរ តាមគោលដៅប្រាសាទនានា សម្រាប់ថ្ងៃទី១ គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ សរុបចំនួន ៦៩៦នាក់ និងព្រះសង្ឃ ៥អង្គ ។
ផ្អែកតាមរបាយការណ៍នោះ ឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងជាអ្នកនាំពាក្យផង បានបង្ហាញនៅក្នុងសំណេរតេឡេក្រាម របស់អាជ្ញាធរជាតិអប្សរាថា ចំនួនភ្ញៀវសរុប ៦៩៦នាក់ និងព្រះសង្ឃ ៥អង្គផងដែរ ក្នុងនោះ÷ ភ្ញៀវជាតិ ៦៨០នាក់ និងភ្ញៀវអន្តរជាតិ ១៦នាក់ ដោយទស្សនាគ្រប់គោលដៅ នៃតំបន់ប្រាសាទ មានដូចជា÷
១- ប្រាសាទអង្គរវត្ត ( ភ្ញៀវជាតិ ១១៥នាក់, អន្តរជាតិ ០១នាក់) = ១១៦នាក់។
២- ប្រាសាទបាយ័ន ( ភ្ញៀវជាតិ ២៨នាក់ ,ភ្ញៀវអន្តរជាតិ ២នាក់ ) = ៣០នាក់។
៣- ប្រាសាទភ្នំបាខែង( ភ្ញៀវជាតិ ២២៣នាក់, ភ្ញៀវអន្តរជាតិ ៤នាក់) = ២២៧ នាក់។
៤- ប្រាសាទតាព្រហ្ម ( ភ្ញៀវជាតិ ១៧នាក់ និងព្រះសង្ឃ ៥អង្គ, ភ្ញៀវអន្តរជាតិ០០ ) = ២២នាក់/អង្គ។
៥- ប្រាសាទបន្ទាយក្តី-ស្រះស្រង់( ភ្ញៀវជាតិ ២៨នាក់ , ភ្ញៀវអន្តរជាតិ ១នាក់) = ២៩នាក់។
៦- ប្រាសាទមេបុណ្យខាងកើត-ប្រែរូប ( ភ្ញៀវជាតិ ៦នាក់, ភ្ញៀវអន្តរជាតិ ០០) = ០៦នាក់។
៧-ប្រាសាទនាគព័ន្ធ-តាសោម( ភ្ញៀវជាតិ ៣១នាក់ ,ភ្ញៀវអន្តរជាតិ ១នាក់) = ៣២នាក់។
៨- ប្រាសាទព្រះខ័ន( ភ្ញៀវជាតិ ២០នាក់ , ភ្ញៀវអន្តរជាតិ ៤នាក់ ) = ២៤នាក់។
៩- ប្រាសាទភិមានអាកាស-ប៉ាលិលេយ្យ (ភ្ញៀវជាតិ ៥៣នាក់, ភ្ញៀវអន្តរជាតិ០០) = ៥៣នាក់។
១០- ប្រាសាទបាភួន-ខ្លោងទ្វារតាកាវ( ភ្ញៀវជាតិ ៧នាក់ , ភ្ញៀវអន្តរជាតិ ០០ ) = ០៧នាក់។
១១- ប្រាសាទធម្មនន្ទ-ចៅសាយទេវតា ( ភ្ញៀវជាតិ ១២នាក់, ភ្ញៀវអន្តរជាតិ ០០) = ១២នាក់។
១២- ប្រាសាទតាកែវ-តានៃ ( ភ្ញៀវជាតិ ១២នាក់ , ភ្ញៀវអន្តរជាតិ០០) = ១២នាក់។
១៣- ប្រាសាទខ្លោងទ្វារទន្លេអុំ( ភ្ញៀវជាតិ ២០នាក់, ភ្ញៀវអន្តរជាតិ ០០)= ២០នាក់។
១៤- ប្រាសាទសួរព្រ័ត្រ( ភ្ញៀវជាតិ ១២នាក់, ភ្ញៀវអន្តរជាតិ០០) = ១២នាក់។
១៥- ប្រាសាទក្រវ៉ាន់ បាតជុំ ( ភ្ញៀវជាតិ ១០នាក់, ភ្ញៀវអន្តរជាតិ ០០) = ១០នាក់។
១៦- ប្រាសាទបាគង ( ភ្ញៀវជាតិ ២៣នាក់ , ភ្ញៀវអន្តរជាតិ ០០) = ២៣នាក់។
១៧- ប្រាសាទព្រះគោ-លលៃ( ភ្ញៀវជាតិ ២២នាក់, ភ្ញៀវអន្តរជាតិ០០) = ២២នាក់។
១៨- ប្រាសាទមេបុណ្យខាងលិច-បារាយណ៍ទឹកថ្លា ( ភ្ញៀវជាតិ ៣០នាក់ , ភ្ញៀវអន្តរជាតិ ២នាក់ ) = ៣២នាក់។
១៩-ប្រាសាទបន្ទាយសម្រែ-ភ្នំបូក ( ភ្ញៀវជាតិ ២នាក់ , ភ្ញៀវអន្តរជាតិ០០ ) = ២២នាក់។
២០-ប្រាសាទបន្ទាយស្រី ( ភ្ញៀវជាតិ ៩នាក់ , ភ្ញៀវអន្តរជាតិ ១នាក់) = ១០ នាក់។
សរុបគ្រប់គោលដៅ ( ជាតិ ៦៨០, អន្តរជាតិ១៦) = ៦៩៦ នាក់ និង ព្រះសង្ឍ ០៥អង្គ
ប្រភព:: អាជ្ញាធរជាតិអប្សរា កែសម្រួលដោយ លីវ សុខុន!!!
មតិយោបល់