ព័ត៌មានជាតិ

អាសូរណាស់! លោកយាយម្នាក់ ដើរទៅមុជទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំ: ថ្ងៃច័ន្ទ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី មានករណីលោកយាយម្នាក់ ធ្វើដំណើរដើរទៅមុជទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ម៉ឹង អ៊ឹម អាយុ៦៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

មូលហេតុ៖ ករណីនេះ បណ្តាលមកពីជនរងគ្រោះស្រវឹងស្រា ដើរទៅមុជទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់ទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់