អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths បានអញ្ជើញទៅដល់ក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យទី ៥កញ្ញា និងបន្តស្ថិតនៅទីនោះជាច្រើនថ្ងៃទៀត ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំតាលីបង់ ដោះស្រាយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកអគ្គលេខាធិការរងបានបញ្ជាក់ជាថ្មីថា សហគមន៍អន្តរជាតិនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថាន ដោយគ្មានលម្អៀង និងដោយឯករាជ្យ តែគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន ត្រូវគោរពសិទ្ធិស្ត្រី ទាំងក្នុងរង្វង់ប្រជាជនផង ទាំងក្នុងរង្វង់ក្រុមការងារមនុស្សធម៌ផង។ ចំណែកតាលីបង់វិញ…
មតិយោបល់