ព័ត៌មានជាតិ

រថយន្ត​CRV បើក​បុក​របាំង​ថ្ម​ក្រឡាប់​មួយ​ជុំ​ ​អ្នក​បើករួច​ជីវិត​បាន​ពោង​សុវត្ថិភាព​កា​ពារ​

​ភ្នំពេញ​៖ ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ CRV មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅបុក​រះ​របាំង​ថ្ម ខណ្ឌ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូច​ខាត់​អស់បី​កំណាត ចំណែក​អ្នកបើក​រថយន្ត​រងរ​បួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់​នៅ​ចំណុច​មុខ​ហាង​ខា​រ៉ា​អូរ​ខេ ១៦៨ តាម​ផ្លូវជាតិ​លេខ​២ ស្ថិតនៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត CRV​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល 2A-6958 បើកបរ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​វ​ចង្កូត​ទៅ​បុក​របាំង​ថ្ម ខណ្ឌ​ចែក​ទ្រូងផ្លូវ​រក​ការខូចខាត​៣​កំណាត់ ធ្វើឲ្យ​រថយន្ត​ក្រឡាប់​មួយ​ជុំ​ខូចខាត​យ៉ាង​ដំណំ ចំណែក​អ្នកបើកបរ​រថយន្តរ​ង​របួសស្រាល​ដោយបាន ពោង សុវត្ថិភាព​កា​ពារ កុំ​អី​មិនដឹង​យ៉ាងណា​នោះទេ​។​

​ក្រោយពី​កើតហេតុ​ប៉ូលិស​បាន​ចុះ​ទៅ​វាស់វែង​ហើយ​យក​រថយន្ត​បង្ក​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏ជើងគោក រាជធានី​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
Dangerous

មតិយោបល់