ព័ត៌មានជាតិ

Update៖ផ្ទះ២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចនៅក្រុងកំពង់ចាម

កំពង់ចាម: នៅវេលាម៉ោង ២និង០០ នាទី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មាន មានករណីអគ្គិភ័យឆេះផ្ទះភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ ក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ និងពន្លត់បានរលត់ ១០០% នៅវេលាម៉ោង ១៤:៣០ នាទី ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ០៤ គ្រឿង ។
– រថយន្តការិយាល័យខេត្តចំនួន ០៣ គ្រឿង
– រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ រថយន្ត ។

  • បណ្តាលឲ្យខូចខាតឆេះផ្ទះអស់ចំនួន ០២ ខ្នង
  • ផ្ទះទី១ឈ្មោះ ពេជ្រ ឃុន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម ផ្ទះ ទំហ៊ុ ៨×២០ ឆេះទាំងស្រុង ឆេះគ្រែ ០១ និងពូកចំនួន ០៤ ។

  • ផ្ទះទី២ឈ្មោះ តាន់ វ៉ាន់ថុន ភេទ ស្រី អាយុ ៦៦ ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម ផ្ទះ ទំហ៊ុ ៩×២០ ឆេះទាំងស្រុង ។

មូលហេតុ: តាមការអះអាងរបស់ឈ្មោះ ពេជ្រ ឃុន គឺបណ្ដាលមកពីទុស្សេខ្សែរភ្លើង ៕

 

មតិយោបល់