ព័ត៌មានជាតិ

កូនប្រសារ កាប់ឪក្មេកស្លាប់មួយរំពេច នៅខេត្តសៀមរាប

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជម្លោះពាក្យសម្តី ជាមួយប្តីប្រពន្ធខ្លួន ឪពុកក្មេកមកឃាត់ កូនប្រសារ ទាញកាំបិតខ្វែវកាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម រួចគេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី១៩​ ខែកុម្ភ:​ ឆ្នាំ២០១៩​ បច្ចុប្បន្ន នៅភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

អធិការនគរបាលស្រុកអង្គរជុំ គឺលោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ បានឲ្យដឹងថា មានករណីឃាតកម្មដោយចេតនា កើតឡើងលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទ ប្រុស អាយុ៨៥ឆ្នាំ នៅភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្ត សៀមរាប ដែលបង្កឡើដោយជនសង្ស័យ ឈ្មោះ សាន ចិក ភេទប្រុស​ អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារ) ស្រុកកំណើតនៅភូមិ ខ្ជាយ ឃុំសរសរស្ដម្ភ ស្រុកពួក ខេត្ត សៀមរាប បច្ចុប្បន្ននៅភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ពេលកាប់រួចបានរត់គេចខ្លួន ទៅទិសខាងត្បួងឈៀងខាងកើត។

លោកបន្តថា មូលហេតុ នៅថ្ងៃទី១៩ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤០ នាទីល្ងាច ជនសង្ស័យឈ្មោះ សាន ចិក បានទាស់គ្នាជាមួយប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំនៅភូមិកើតហេតុខាងលើ។
ជនសង្ស័យនេះ បានប្រចណ្ឌជាមួយប្រពន្ធ ដោយបានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធហើយចាប់ប្រពន្ធ ដាក់ក្នុងផ្ទះហើយបិទទ្វារជិត ហើយប្រពន្ធបានលោតចុះពីលើផ្ទះ នៅពេលនោះ ជនរងគ្រោះត្រូវជាឪពុកក្មេក បានស្ដីបន្ទោស។ គ្រានោះ ជនសង្ស័យក៏បានទាញកាំបិតខ្វែវ កាប់លើជនរងគ្រោះចំនួន៣ខ្វែវ កាប់ចំក្បាលផ្នែកខាងឆ្វេងមួយខ្វែវ ចំផ្នែកខាងមុខមួយខ្វែវ និង កាប់ចំស្មាខាងស្ដាំមួយខ្វែវទៀត បណ្ដាលឲ្យដួលស្លាប់នៅមុខផ្ទះ ពេលដែលកាប់ហើយជនសង្ស័យ រត់គេចខ្លួនទៅទិសខាងត្បូងឈៀងខាងកើតបាត់ទៅ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរុករកជនបង្ក ដែលកំពុងរត់គេចខ្លួននៅក្នុងព្រៃ នៃភូមិសាស្រ្តស្រុកអង្គរជុំ៕

មតិយោបល់