អង្គភាពសេវាកម្មសារព័ត៌មានរបស់ប្រធានាធិបតីប្រទេសអ៊ូសបេគីស្ថាន បាននិយាយថាប្រទេសអ៊ូសបេគីស្ថាន មាន ផែនការបង្កើនផលិតកម្មទង់ដែងប្រចាំឆ្នាំពី១៤៨,០០០តោន ដល់៤០០.០០០តោន ដើម្បីឆ្លើយ តបនឹងតម្រូវការពិភពលោកដែលកំពុងកើនឡើង។
អង្គភាពសេវាកម្មសារព័ត៌មានបាននិយាយថាផលិតកម្មទង់ដែង របស់ប្រទេសអាស៊ីកណ្តាលមួយនេះបានកើនឡើងជិត១,៥ដងក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ហើយបានឈានដល់ ១៤៨.០០០តោននៅឆ្នាំ២០២០ ដែលនាំមកនូវប្រាក់ចំណូល២,៥ពាន់លានដុល្លារពីការនាំចេញរបស់ខ្លួន។
តួលេខ នេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលដោយមានការចូលរួមពីលោកប្រធានាធិបតី Shavkat Mirziyoyev បានបង្ហាញផែនការបង្កើតចង្កោមឧស្សាហកម្មទង់ដែង និងណែនាំបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យដែលពាក់ ព័ន្ធទៅ នឹងក្រុមហ៊ុនអន្តរជាតិឈានមុខ។
មតិយោបល់