ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូទៅចម្ការ

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកម្រៀង មានករណីភ្លៀងធ្លាក់រន្ទះបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណ:ពេលជនរងគ្រោះជិះម៉ូតូទៅចម្ការ ។

មន្ត្រីនគរបាល ស្រុកកម្រៀង បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ សៅ ម៉េងធា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកម្រៀង ។

ក្រោយពីទទួលបានពត៏មាន កម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ទីកន្លែងកើតហេតុអាចសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ សៅ ម៉េងធា ពិតជាស្លាប់ដោយសារត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់