ព័ត៌មានជាតិ

តើគួរផឹកតែ បែបណា ល្អសំរាប់ខ្លួនអ្នក?

 

តែផ្កាម្លិះ ៖ ល្អសំរាប់អ្នកដែលធ្វើការបែបប្រើខួរក្បាល និងចូលគេងពេលយប់ជ្រៅ ។

តែអ៊ូឡុង ៖ ល្អសំរាប់អ្នកដែលស្រឡាញ់ការហាត់ប្រាណ​ ឬធ្វើការងារដែលត្រូវប្រើកម្លាំងកាយចេញញើសច្រើន រួម

ទាំងអ្នកដែលនិយមបរិភោគសាច់សត្វផងដែរ ។

តែបៃតង ៖ ល្អសំរាប់អ្នកដែលត្រូវស្រូបយកធាតុអាកាសពុលជាប្រចាំ ដូចជា ប៉ូលីសចរាចរ អ្នកបើកបរ ឬធ្វើតំណើរនៅលើផ្លូវថ្នល់ និងកម្លោះក្រមុំអ្នកញៀនសុរា ។

តែផ្កាឈើ ៖ ល្អសំរាប់អ្នកដែលមិនសូវកំរើករាងកាយទៅណា និងមិនចូលចិត្តហាត់ប្រាណ ។

តែលាយទឹកឃ្មុំ ៖ ល្អសំរាប់អ្នកដែលមានបញ្ហាក្នុងការបន្ទោរបង់ ឬទល់លាមក ។

តែអ៊ូឡុង ឬតែបៃតង ៖ ល្អសំរាប់អ្នកដែលមានកំរឹត កូលេស្តេរ៉ូលខ្ពស់ និងជាតិខ្លញ់នៅក្នុងឈាមខ្ពស់ ។

តែគ្រប់ប្រភេទ ៖ ល្អសំរាប់មនុស្សយុគសម័យ អាយធី ដែលត្រូវអង្គុយនៅមុខអេក្រង់កុំព្យូទ័រទាំងយប់ទាំងថ្ងៃ ។

 

មតិយោបល់