កំពង់ស្ពឺៈ កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ស្រុកសំរោងទង ដឹកនាំដោយ វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានប្រតិបតិ្ដការបង្រ្កាប និងឃាត់មនុស្ស៨នាក់ មិនគោរពវិធានការដ្ឋបាល បំពានវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩ ដោយនាំគ្នាប្រមូលម្តុំលេងល្បែង ( អាប៉ោង ) នៅក្នុងដីចំការស្វាយខាងលិច ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ដីចំការស្វាយខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ចឹក ទ្រី ប្រុស អាយុ ៥៥ ឆ្នាំ មានអាសយដ្ឋាន នៅរាជធានីភ្នំពេញ (តាមការបញ្ជាក់ពីលោកមេភូមិ) បច្ចុប្បន្នជួលឱ្យឈ្មោះ នៅ ណា ឃីន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ម៉ៅយកផលផ្លែស្វាយ ។
តាមការបញ្ជាក់ ឱ្យដឹងពីសមត្ថកិច្ច មនុស្សប្រុសស្រីដែលល្មើស និងវិធានការរដ្ឋបាល ការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ឃាត់ខ្លួនដូចខាងក្រោមនេះ៖
១-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
២-ឈ្មោះ ប៉ុម សារុន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ ស៊ឹម ថុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃដងទឹក ឃុំទឹកល្អក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤-ឈ្មោះ សៀម ប៉េង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៥-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិគោកស្រប់ ឃុំគោកស្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៦-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ នៅ ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៧-ឈ្មោះ ម៉ឺ វឺន ភេទស្រី អាយុ៤២ឆ្នាំ ភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៨-ឈ្មោះ យ៉ន តាំង ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិអណ្តូង សង្កាត់គោករកា ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វត្ថុតាង ដកហូតបានរួមមាន៖ -មេអាប៉ោង៧ ចានអាប៉ោង១ គំរបអាប៉ោង១ តេឡេបញ្ជា១ កំរាលអាប៉ោង១ ប៊ិច ៧ដើម សៀវភៅកត់បុង ៧ក្បាល តង់ប្រក់១ កៅអីជ័រ ៥ ប្រាក់រៀលចំនួន ២.២០០.០០០ រៀល (ពីរលានម្ភៃម៉ឺនរៀល) ទូរសព្ទ ០៣គ្រឿង ម៉ូតូ ៤គ្រឿង និងរថយន្តចំនួន ២គ្រឿង ។
អនុវត្ដតាម វិធានការសុខាភិបាល និងការចង្អុលណែនាំរបស់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ បានស្នើសុំ ឱ្យក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ធ្វើតេស្តយកសំណាករហ័ស មុនបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមជាមួយវត្ថុតាង ជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ចំណាត់ការ តាមនីតិវិធីច្បាប់ ៕
មតិយោបល់