ព័ត៌មានជាតិ

រថយន្តអាល់ហ្វាត បុកហាយប្រីតខូចខាតកង់មុខរុលទៅបុកខឿនជណ្តើរធនាគារ

ភ្នំពេញ: រថយន្ត បុកហាយប្រីតខូចខាតកង់មុខរុលទៅបុកខឿនជណ្តើរធនាគារធុនតូចនិងមធ្យម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ចំណុចផ្លូវ៥១កែងផ្លូវ១២៦ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ត អាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 0123 ។
រថយន្ត ហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z 6101 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត ម៉ាក ហាយប្រីត បានបើកតាមបណ្តោយផ្លូវ១២៦ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានថយន្តអាល់ហ្វាតមួយគ្រឿង បើកក្នុងទិសដៅពីជើងទៅត្បូង បានបុកកង់មុខផ្នែកខាងស្តាំ រថយន្ត ម៉ាក ហាយប្រីត បណ្ដាលឲ្យជ្រុលឡើងទៅបុកខឿនជណ្តើររបស់ធនាគារធុនតូច និងមធ្យម។

ក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ ចំណែករថយន្តអាល់ហ្វាតរងការខូចខាត និងបែកពោងអស់ ៨គ្រាប់។

ក្រោយពីកើតហេតុភាគី សងខាងសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងតែម្ដង៕

មតិយោបល់